ព្រឹកថ្ងៃសុក្រ ៩ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២
លោក ខឹម សីហា អនុប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សហការជាមួយមន្ត្រីរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកមណ្ឌលសីមា បានដឹកនាំក្រុមកាងារ ចុះរៀបចំដាក់ជញ្ជីងគំរូ ចំនួន ០១គ្រឿង នៅផ្សារភូមិថ្មី ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីដាក់ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើការថ្លឹងផ្ទៀងផ្ទាត់ទំនិញជាសាធារណៈ ក្នុងគោលបំណងបំណង:
១-ធានាផលប្រយោជន៍រវាងអ្នកលក់ និងអ្នកទិញ
២-ទប់ស្កាត់ និងបង្ការបទល្មើសនៃការកេងបន្លំ
៣-ធានាអោយការធ្វើពាណិជ្ជកម្ម មានភាពត្រឹមត្រូវ និងយុត្តិធម៌។