រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យោងតាមពាក្យបណ្តឹងប្រជាពលរដ្ឋ និងតាមការចាត់តាំងរបស់លោកអភិបាលស្រុក លោក ទួន ឪទី អភិបាលរង បានដឹកនាំក្រុមការងារចុះពិនិត្យ និងហាមឃាត់ការធ្វើលូ និងបង្ហូរសំណល់រាវ (ទឹកស្អុយ) មកលើចំណីផ្លូវសាធារណៈ

យោងតាមពាក្យបណ្តឹងប្រជាពលរដ្ឋ និងតាមការចាត់តាំងរបស់លោកអភិបាលស្រុក លោក ទួន ឪទី អភិបាលរង បានដឹកនាំក្រុមការងារចុះពិនិត្យ និងហាមឃាត់ការធ្វើលូ និងបង្ហូរសំណល់រាវ (ទឹកស្អុយ) មកលើចំណីផ្លូវសាធារណៈ ស្ថិតនៅទីតាំងផ្ទះ ឈ្មោះ ជីប សារិទ្ធ និងផ្ទះឈ្មោះ នាវ ប៊ុនសោភា នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
អាជ្ញាធរ ណែនាំឲ្យផ្ទះទាំង ២ ខាងលើ ត្រូវជីកអាងស្តុកសំណងរាវ បន្ថែមតាមផ្ទះរៀងៗខ្លួន និងត្រូវកែប្រព័ន្ធលូបង្ហូរទឹកភ្លៀង ឡើងវិញ ។ម្ចាស់ផ្ទះទាំងពីរ បានយល់ព្រម តាមការណែនាំរបស់អាជ្ញាធរ ។

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមាឃ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
February 24, 2022

អត្ថបទទាក់ទង