រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដាក់លក់ស្រាចេក របស់សហគមន៍ក្នុងទីផ្សារខេត្តកោះកុង ពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិនានា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដាក់លក់ស្រាចេក របស់សហគមន៍ក្នុងទីផ្សារខេត្តកោះកុង ពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិនានា ដោយមានចូលរួមមាន លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរទេសចរណ៍ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ អនុប្រធានរតនាគារខេត្ត ប្រធានមន្ទីរពាណិជ្ជកម្ម និងលោកស្រីប្រធានមន្ទីរកិច្ចការនារី សរុបចំនួន ១០ នាក់ (ស្រ្តី ០៦នាក់)។

កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖
១.ការរៀបចំដាក់លក់ស្រាចេក របស់សហគមន៍
លោកជំទាវអភិបាល មានគំនិតផ្តួចផ្តើមយកស្រាចេក ដែលផលិតដោយប្រជាពលរដ្ឋ មកដាក់លក់នៅតាមទីផ្សារ ដើម្បីលើកស្ទួយផលិតផលកែច្នៃក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ សូមប្រធានមន្ទីរពាណិជ្ជកម្ម យកចិត្តទុកដាក់រៀបចំចុះបញ្ជីកម្មសិទ្ធិបញ្ញាស្រាសហគមន៍ ជូនដល់ពួកគាត់ឱ្យបានត្រឹមត្រូវ។

២.ការរៀបចំទិវារប្បធម៌ជាតិ៣ មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ត្រូវលើកយកពិភាក្សា ដើម្បីរៀបចំវិធីសាស្រ្តចូលរួមអបអរសាទរក្នុងបរិបទការរីករាលដាលនៃវីរុសកូវីដ-១៩។

៣.ការរៀបចំទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត (Gender Equality Today for a Sustainable Tomorrow)”។ កិច្ចប្រជុំសម្រេចរៀបចំពិធីសំណេះសំណាល ជាមួយនារីភូមិ នារីឃុំ នារីស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីផ្តល់ឱកាសជូនពួកគាត់បានមកកំសាន្ត និងឃើញការអភិវឌ្ឍរបស់ភូមិឃុំដទៃ និងផ្តល់កំលាំងចិត្តដល់ពួកគាត់ដែលខិតខំប្រឹងបំពេញភារៈកិច្ច ជាមួយប្រជាពលរដ្ឋ។ ដោយសារការរីករាលដាល វីវ៉ីសកូវីដ-១៩ ពិធីសំណេះសំណាលមានបីលើក កំណត់ចំនួនអ្នកចូលរួម និងអនុវត្តវិធាន ៣កុំ ៣ការពារ ។
ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល February 24, 2022

អត្ថបទទាក់ទង