កោះកុង,ថ្ងៃព្រហស្បតិ៍-សុក្រ ៨-៩ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤-២៥ ខែកុម្ភ: ឆ្នាំ២០២២ លោក អ៊ុង ភាព អនុប្រធានមន្ទីរ បានដឹកនាំកញ្ញា អ៊ុន សុខខេង មន្រ្តីការិយាល័យសុខុមាលភាពកុមារ និងយុវនីតិសម្បទា ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិដើម្បីផ្ដល់ធាតុចូលលើសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធអនឡាញ Zoom ។