កោះកុង.ព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យអតីតយុទ្ធជនបានសហការជាមួយមន្ត្រីបេឡាជាតិអតីតយុទ្ធជនថ្នាក់កណ្តាល (ប.ជ.អ) ចុះធ្វើបច្ចុប្បន្នភាពជូន និវត្តជនថ្មី គ្រួសារមរណៈ ពិការ និងជនពលី សរុប២៩នាក់ នៅធនាគារអេស៊ីលីដា ភីអិលស៊ី សាខាខេត្តកោះកុង។ ជាលទ្ធផលការិយល័យ ប.ជ.អ ខេត្ត បានបញ្ចប់នៅវេលាម៉ោង១១.៣០នាទីនាថ្ងៃដដែល មាននិវត្តជននគរបាលចំនួន ១៥រូប និវត្តជនយោធា ០៨រូប ស្រី០១រូប និងគ្រួសារជនមរណៈ ០៦រូប។