នាព្រឹកថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៤៨ ស្ថិតនៅចំណុចអូរស្រីស្រណោះ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
= បានត្រួតពិនិត្យយានយន្តសរុបចំនួន ៣៣គ្រឿង យានយន្តត្រឹមត្រូវចំនួន ២៤គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០៤គ្រឿងមាន៖
- បានណែនាំដល់ម្ចាស់រថយន្តទៅលើឆៀកផុតសុពលភាពចំនួន ០២នាក់ (០២គ្រឿង)
- បានណែនាំម្ចាស់ប័ណ្ណបើកបរផុតសុពលភាពចំនួន ០១រូប (០១ប័ណ្ណ)
- បានណែនាំអ្នកបើកបររថយន្តប្រើប័ណ្ណបើកបរខុសប្រភេទយានចំនួន ០១រូប (០១ប័ណ្ណ)
សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា..! និងបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៣ការពារ ៣កុំ ! សូមអរគុណ ៕