ថ្ងៃចន្ទ៥រោចខែមាឃឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានទទួលគណៈប្រតិភូសវនកម្ម នៃអាជ្ញាធរជាតិ ចុះពិនិត្យលើការងារចំណូល ចំណាយ ដែលបានអនុវត្តថវិកាក្នុងឆ្នាំ២០២១ ។