លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ: កម្មាធិការសម្របសម្រួលបច្ចេកទេសស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេសស្រុក ស្ដីពីការពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២
វេលាម៉ោង១៤:០០នាទីរសៀល