លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ ដើម្បីចូលរួមកិច្ចប្រជុំ និងចុះពិនិត្យលើទីតាំងស្នើសូមអនុញ្ញាតធ្វើការឈូសឆាយដី ទុកសម្រាប់ប្រើប្រាស់ ដែលមានទំហំ ១៦៨.៤៥៥ ម៉ែត្រការ៉េ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង តាមការពិនិត្យឯកសារ ស្ថានភាពដីដែលបានស្នើសូមនេះ និងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ទីតាំងដីកន្លែងនេះគឺស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០។
ថ្ងៃចន្ទ ១៣ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ February 14, 2022