រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកោះកុង ចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការគេហទំព័ររបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត និងសិក្ខាសាលាស្តីពីការវិភាគSWOT នៅរាជធានី ខេត្ត

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការគេហទំព័ររបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត និងសិក្ខាសាលាស្តីពីការវិភាគSWOT នៅរាជធានី ខេត្ត តាមរយ:វីដេអូអនឡាញ (ZOOM)។ សិក្ខាសាលារៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរយ:ពេល១ថ្ងៃពេញ បើកសិក្ខាសាលា និងប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័ររបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:។
បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការគេហទំព័ររបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត រួចមក ដំណើរការសិក្ខាសាលាបានបន្ត លោកបណ្ឌិត សំរិត សុវណ្ណរឿន ទីប្រឹក្សាជាតិប្រចាំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: បានធ្វើបទបង្ហាញអំពីការវិភាគSWOT និងទិដ្ឋភាពប្រៀបធៀបផ្នែកសង្គម-សេដ្ឋកិច្ច។សិក្ខានេះកមានការធ្វើបទបង្ហាញការវិភាគSWOT របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តស្វាយរៀង ផងដែរ។ក្នុងសិក្ខាសាលនេះផងដែរ កមានការធ្វើបទបង្ហាញអំពីផែនការអភិវឌ្ឍរាជធានី ខេត្ត ក្នុងនោះមានតំណាងអភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

អត្ថបទទាក់ទង