ស្រុកកោះកុង ៖ ថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលទីតាំងទី១ នៅក្នុងបរិវេនវិហារមហាចំរូតកោះស្រឡៅ និងទីតាំងទី២ នៅក្នុងបរិវេនវត្ត គីរីវង្គត់ ហៅវត្តកោះស្រឡៅ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ក្រោមជំនួយឧបត្ថម្ភពីអង្គការ សុីបីអិនកម្ពុជា ។
សមាសភាពចូលរួម លោកនាយករងរដ្ឋបាលសាលាស្រុក ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មន្រ្ដីភូមិបាល អជ្ញារធរឃុំ មេភូមិ ប៉ុស្ដិ៍រដ្ឋបាល និងតំណាងអង្គការសុីបីអិនកម្ពុជា សរុបចំនួន៖ ១១នាក់ស្រី០២នាក់។