ស្រុកកោះកុង: ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី លិ ឡាំង ជំទប់ទី១ឃុំកោះកាពិ បានចូលរួមចុះពិនិត្យទីតាំងសាងសង់ ឡដុតសំរាម ចំនួន ២ទីតាំង ទីតាំងទី១ នៅក្នុងបរិវេនវិហារមហាចំរូតកោះស្រឡៅ និងទីតាំងទី២ នៅក្នុងបរិវេនវត្តគីរីវង្គត់ ហៅវត្តកោះស្រឡៅក្រោមជំនួយឧបត្ថម្ភពីអង្គការ ស៊ីបីអិនកម្ពុជា ក្រោមការដឹកនាំលោក ណឹម ភិរម្យ អភិបាលរងស្រុកសមាសភាពចូលរួម៖ លោកនាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុក មន្រ្ដីភូមិបាល អជ្ញារធរឃុំ មេភូមិ ប៉ុស្ដិ៍រដ្ឋបាល និងតំណាងអង្គការស៊ីបីអិនកម្ពុជា សរុបចំនួន ១១នាក់ ស្រី ០២នាក់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ