រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង សម្របសម្រួលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួនដែលបានជួលកោះ ឆ្នេរ និងរម្មណីយដ្ឋាននានាជាមួយរាជរដ្ឋាភិបាល

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ និងសម្របសម្រួលប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួនដែលបានជួលកោះ ឆ្នេរ និងរម្មណីយដ្ឋាននានាជាមួយរាជរដ្ឋាភិបាល រួមមាន កោះយ៉ កោះកណ្តុរ កោះម្នាស់ ប្រជុំកោះអំពិល កោះស្មាច់ និងតំបន់វិស្សមកាលតារាសាគរ។

បណ្ឌិត បានថ្លែងអំណរគុណដល់ម្ចាស់គម្រោងដែលបានជ្រើសរើសខេត្តកោះកុងសម្រាប់ការអភិវឌ្ឍទេសចរណ៍កែឆ្នៃ និងធម្មជាតិ ខណៈសក្តានុពលទាំងនេះនៅមានច្រើនសំបូរបែបផ្សេងទៀត ដែលនឹងទាក់ទាញការវិនិយោគបន្តបន្ទាប់ស្របតាមផែនការអភិវឌ្ឍន៍ខេត្តកោះកុង
ទន្ទឹមនេះ លោកក៏បានសំណូមពរឲ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគពន្លឿនការអនុវត្តគម្រោង និងត្រៀមទទួលភ្ញៀវទេសចរណ៍នាពេលខាងមុខ។
ថ្ងៃចន្ទ ៦ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ February 7, 2022

អត្ថបទទាក់ទង