លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងលោក ជេត វុទ្ធី ប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង អញ្ជើញចុះទស្សនកិច្ចអគារធនធាន ដែលទទួលបានពីគម្រោងការអប់រំនៅមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យស្រែអំបិល ក្នុងស្រុកស្រែអំបិល ដោយមានការចូលរួមពីថ្នាក់ដឹកនាំគម្រោងជាច្រើនរូបរួមមាន បណ្ឌិត សម ស៊ីដេត អគ្គនាយករងនាយកដ្ឋានអប់រំ ជាប្រធានគម្រោង លោក មាស ឈៀ ប្រធានធនាគារអភិវឌ្ឍអាស៊ី លោក សុខ ស៊ីថា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា លោក ស សុភាព ប្រធាននាយកដ្ឋានវាយតម្លៃ លោក ជា វុធ អនុប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងប្រឡង ព្រមទាំងសហការី គោលបំណងនៃការចុះទស្សកិច្ចនេះដែរ គឺចុះពិនិត្យ វាយតម្លៃគម្រោង និងដាក់ឱ្យប្រើប្រាស់ ចំពោះរាល់ចំនុចខ្វះខាតខាងគម្រោងជួយសម្របសម្រួលបន្ថែមរួមទាំងការបំពាក់សម្ភារ និងគ្រឿងអេឡិចត្រូនិក ទន្ទឹមនឹងការបញ្ចប់ទស្សនកិច្ចនេះដែរលោកនាយក និងសិស្សានុសិស្សបានឡើងមានមតិថ្លែងអំណរគុណ និងមានចំណាប់អារម្មណ៍ជូនដល់ក្រុមការងារគម្រោងផងដែរ។
ថ្ងៃសុក្រ ៣ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ February 4, 2022