ថ្ងៃព្រហស្បតិ៍ ២ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក សៀង កក្កដា អភិបាលរងក្រុង និង លោក ជុំ សុះ ប្រធានការិយាល័យសង្គមកិច្ច សុខាមាលភាពសង្គម បានចូលរួមកិច្ចប្រជុំជាមួយនឹង មន្ទីរធម្មការ និងសាសនាខេត្ត ដឹកនាំដោយ លោក អ៊ូច ទូច ប្រធានមន្ទីរ អំពីការត្រៀមលក្ខណៈក្នុងការរៀបចំពិធីមាឃបូជា នាពេលឆាប់ខាងមុខ ។ នៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្ត ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#