ថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២
ការិយាល័យការពារផ្លូវច្បាប់ នៃមន្ទីរកិច្ចការនារីខេត្ត សហការជាមួយអាជ្ញាធរឃុំ ចុះផ្សព្វផ្សាយស្តីពី ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ ការធ្វើចំណាកស្រុក និងការជួញដូរមនុស្ស ដល់ប្រជាពលរដ្ឋ រស់នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង មានអ្នកចូលរួមសរុប ៣៩នាក់ (ស្រី ៣៣នាក់) នៅវត្តពោធិគិរីមនោរម្យ(វត្តតាតៃភូមិដូង) ។
ក្នុងវគ្គផ្សព្វផ្សាយនោះដែរ មន្ទីរកិច្ចការនារីខេត្ត បាននាំយកជែលលាងដៃ ម៉ាស និងសាប៊ូមួយចំនួន ជូនតំណាងលោកមេឃុំ អនុ.ភូមិ មេប៉ុស្តិ៍ និងលោកនាយសាលា ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍នូវជំងឺកូវីដ-១៩ និងមេរោគបំលែងថ្មី។