ព្រឹកថ្ងៃសុក្រ ១១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់ លើកទី៥៥ អាណត្តិទី៤ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក នាម យ៉ុង ប្រធានក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ ។ កិច្ចប្រជុំនេះដំណើរការទៅតាមរបៀបវារៈដូចខាងក្រោម ៖
១- ពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំប្រចាំខែធ្នូ
ឆ្នាំ២០២១
២- ពិនិត្យ និងអនុម័តលើរបាយការណ៍រដ្ឋបាលសង្កាត់
ប្រចាំខែមករា ឆ្នាំ២០២២
៣- ពិនិត្យ និងអនុម័តលើរបាយកាណ៍ស្តីពីសមិទ្ធផល
ការងាររបស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៤
៤- មតិយោបល់របស់សមាជិក នៃអង្គប្រជុំ
៥- មតិបូកសរុបរបស់ប្រធានក្រុមប្រឹក្សាសង្កាត់
៦- បិទអង្គប្រជុំ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#