លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមករា ឆ្នាំ២០២២ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួល ការបែងចែកតួនាទិ ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណ:អភិបាលស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
៤.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំខែមករា ឆ្នាំ២០២២
៥.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំ ឆ្នាំ២០២១
៦.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍ចំណូល-ចំណាយថវិកា ឆ្នាំ២០២១
៧.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២
វេលាម៉ោង ៨:០០នាទីព្រឹក