ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោកស្រី អុិន សុភី អភិបាលរងស្រុក និងលោកស្រី សេង គីមហូន ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានអញ្ជើញចូលរួមវគ្គតម្រង់ទិស ស្តីពី«គម្រោងគាំទ្រកម្មវីធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន»សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីត១៩ ដល់មន្រ្តី ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់តាមរយៈប្រព័ន្ធ ZOOM រៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅសាលប្រជុំសាលាស្រុកកោះកុង។