រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានរៀបចំវគ្គតម្រង់ទិស ស្ដីពីគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្នសម្រាប់អ្នកទទួលផលពីកម្មវិធីគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយ:ប្រព័ន្ធអនឡាញ (Zoom)

កោះកុង,ថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨ៈ៣០នាទីព្រឹកមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានរៀបចំវគ្គតម្រង់ទិស ស្ដីពីគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្នសម្រាប់អ្នកទទួលផលពីកម្មវិធីគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុងស្រុកទាំង ០៧ ក្រោមអធិបតីភាពលោក ប៊ុន ពែល អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត តាមរយ:ប្រព័ន្ធអនឡាញ (Zoom) ដែលមានសមាសភាពចូលរួមដូចតទៅ÷ លោក-លោកស្រីជាអភិបាលរងស្រុក, អភិបាលរងក្រុង, ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម, មេឃុំ, ចៅសង្កាត់, គ.ក.ន.ក ឃុំ/សង្កាត់ និងមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីគ្រប់ឃុំ/សង្កាត់ សរុបចំនួន ១០១នាក់ ក្នុងគោលបំណងតាមដាន និងជម្រុញអ្នកទទួលផលកម្មវិធីឱ្យទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ដូស្ត ទាន់ពេលវេលា និងបានគ្រប់ៗគ្នាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

អត្ថបទទាក់ទង