ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា។
ផ្តោតលើរបៀបវារៈ សំខាន់ៗ រួមមាន :
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្តកោះកុង
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ប្រតិទិន នៃការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៣-២០២៥)
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្ដីណែនាំស្តីពីដំណើរការ វិនិយោគបីឆ្នាំរំកិលខេត្ត (២០២៣-២០២៥)
៧-បាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង ៖
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
- គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
- គណៈកម្មាធិការលទ្ធកម្ម
- គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
- ៨-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅបន្តរបស់ការិយាល័យ ប្រជាពលរដ្ឋខេត្តកោះកុង
- ៩-របាយការណ៍ ស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង ប្រចាំខែធ្នូ ឆ្នាំ២០២១
១០-បញ្ហាផ្សេងៗ…។
ថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ January 18, 2022