រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាប្រជាពលរដ្ឋស្នើសូមប្តូរទីតាំងបង្គោល និងខ្សែបញ្ជូនអគ្គិសនី

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាប្រធានគណៈកម្មការដោះស្រាយបណ្តឹងសារទុក្ខថ្នាក់ខេត្ត សម្រាប់ទទួលដោះស្រាយជូនប្រជាពលរដ្ឋដែលមិនព្រមទទួលសំណង នៃផលប៉ះពាល់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលស្នើសួមប្តូរទីតាំងបង្គោល និងបណ្តាញខ្សែបញ្ជូនអគ្គិសនី មានទីតាំងស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ប៉ុន្តែដោយសារករណីនេះ តំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មិនទាន់បានរៀបចំឯកសារគោលនយោបាយដោះស្រាយ និងឯកសារពាក់ព័ន្ធច្បាស់លាស់ រដ្ឋបាលខេត្តកោះកុង បានសម្រេចឱ្យរដ្ឋបាលស្រុកបូទុមសាគរ សហការ ជាមួយអាជ្ញាធរជាតិអគ្គិសនីកម្ពុជា តំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំឯកសារគោលនយោបាយដោះស្រាយ និងឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់ រួចធ្វើការសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋ ទាំង៤គ្រួសារឱ្យអស់លទ្ធភាពជាមុនសិន៕
ថ្ងៃចន្ទ ១៥ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី January 17, 2022

អត្ថបទទាក់ទង