លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បាន
អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០២១-២០២២) នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះស្រឡៅ ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង
និងមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំកោះកាពិ តំណាងការិយាល័យអប់រំយុវជន និងកីឡា ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សសរុប ៣៨៥នាក់ ស្រី ១៧១នាក់
ទន្ទឹមជាមួយគ្នានេះដែរ លោកអភិបាលរង បានឧបត្ថម្ភជាសៀវភៅសរសេ ចំនួន១០០ក្បាល លោកស្រី លិ ឡាំង ជំទប់ទី១ឃុំ ឧបត្ថម្ភសៀវភៅសរសេរ ១០០ក្បាល លោកស្រី ងី ស្រីរ៉ា អ្នកលក់សៀវភៅ ឧបត្ថម្ភសៀវភៅសរសេរ ៥០ក្បាល និងថវិកា ៨ម៉ឺនរៀល។ និងមានកម្មវិធីចែករង្វាន់ សិស្សពូកែផងដែរ។
ស្រុកកោះកុង ៖ ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២