ស្រុកកោះកុង ៖ ថ្ងៃសៅរ៍ ៦ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣(ដូសជម្រុញ) ជូនដល់ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ក្នុងឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង នៅមណ្ឌលចាក់វ៉ាក់សាំងវត្តពោធិ៍គិរីមនោរម្យ (ហៅវត្តតាតៃ) ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ និងក្រុមការងារចាក់វ៉ាក់សាំង ដែលបានប្រតិបត្តិការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសុជីវធម៌ល្អប្រពៃជាមួយប្រជាពលរដ្ឋ ព្រមទាំងទឹកចិត្តសោមនស្សរីករាយ សហការគ្នាបានយ៉ាងល្អ និងអរគុណកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមការងារប្រកបដោយទឹកចិត្តរីករាយនិងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ព្រមទាំងសូមអរគុណដល់ប្រជាពលរដ្ឋទូទាំងឃុំតាតៃក្រោម ដែលបាននាំគ្នាមកទទួលការចាក់វ៉ាក់សាំងតាមទីតាំងដែលបានកំណត់ ដោយរក្សាបាននូវសេចក្ដីថ្លៃថ្នូរ មានសុជីវធម៌ មានសណ្ដាប់ធ្នាប់រៀបរយល្អ តាមការណែនាំរបស់ក្រុមការងារ។