រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ណឹម ភិរម្យ អភិបាលរង​ស្រុកកោះកុង ដឹកនាំក្រុមការងារ​ស្រុក សហការជាមួយ​ក្រុមការងារពេទ្យក្រសួងការពារជាតិ និង​អាជ្ញាធរ​ឃុំតាតៃក្រោម ចុះរៀបចំទីតាំងចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ) ជូនប្រជាពលរដ្ឋឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ៥ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ លោក ណឹម ភិរម្យ អភិបាលរង​ស្រុកកោះកុង ដឹកនាំក្រុមការងារ​ស្រុក សហការជាមួយ​ក្រុមការងារពេទ្យក្រសួងការពារជាតិ និង​អាជ្ញាធរ​ឃុំតាតៃក្រោម ចុះរៀបចំទីតាំងចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ) ជូនប្រជាពលរដ្ឋឃុំតាតៃក្រោម និងប្រជាពលរដ្ឋ​ទូទាំងស្រុកកោះកុង នៃខេត្តកោះកុង នៅវត្ត​ពោធិ៍​គីរីមនោរម្យ ហៅវត្តតាតៃ ស្ថិតនៅ​ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។​

អត្ថបទទាក់ទង