រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្គូរផ្គងសម្ភារ និងសង្ហារឹមទ្រព្យសម្បត្តិរដ្ឋរបស់សាលាខេត្តកោះកុង ដើម្បីស្នើសូមកាត់ចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្គូរផ្គងសម្ភារ និងសង្ហារឹមទ្រព្យសម្បត្តិរដ្ឋរបស់សាលាខេត្តកោះកុង ដើម្បីស្នើសូមកាត់ចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១។

លោកអភិបាលរងខេត្ត សូមឲ្យលោកនាយកទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្ត ចូលរួមពិនិត្យ និងផ្គូរផ្គងសម្ភារ និងសង្ហារឹមទ្រព្យសម្បត្តិរដ្ឋរបស់សាលាខេត្តកោះកុង ដើម្បីស្នើសូមកាត់ចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១ ដើម្បីកុំឲ្យកកស្ទះក្នុងបញ្ជីសារពើភ័ណ្ឌ ដោយសារសម្ភារ និងសង្ហារឹម ដែលបានខូចខាត និងអន់គុណភាពប្រើប្រាស់លែងកើត សម្រាប់ការិយាល័យ ក្នុងទីចាត់ការ អង្គភាព របស់ខ្លួន មួយវិញទៀតយើងត្រូវអនុវត្តឲ្យបានសមស្របតាមច្បាប់ បទដ្ឋានគតិយុត្ត និងសេចក្តីណែនាំនានា ទន្ទឹមនេះយើងត្រូវធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ តាមទាំងក្នុងបញ្ជី និងស្ថានភាពជាក់ស្តែង ជាកិច្ចការសំខាន់មួយទៀតទីចាត់ការហិរញ្ញវត្ថុ ត្រូវរៀបចំបញ្ជីសម្ភារ សង្ហារឹម ផ្តល់ជូនទីចាត់ការ អង្គភាព ដែលប្រើប្រាស់ផ្ទាល់ ងាយស្រួលក្នុងការគ្រប់គ្រងថែរក្សា និងទទួលខុសត្រូវ៕

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ January 6, 2022

អត្ថបទទាក់ទង