រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុន វណ្ណា មេឃុំកោះកាពិ បានចុះរៀបចំទីតាំងត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋទូទាំងឃុំកោះកាពិ ។

ស្រុកកោះកុង: ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ លោក ឃុន វណ្ណា មេឃុំកោះកាពិ បានដឹកនាំក្រុមការងាររួមមាន៖ សមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ បានរៀបចំទីតាំងត្រៀមចាក់វ៉ាក់ សាំងដូសទី៣ ជូនប្រជាពលរដ្ឋទូទាំងឃុំកោះកាពិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ដែលមានចំនួន២ទីតាំង ទីតាំងទី១ នៅវត្តកោះស្រឡៅ និងទីតាំងទី២ នៅវត្តកោះកាពិ ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង