រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋ​បាល​ខេត្ត​កោះកុង​ បា​នរៀបចំកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈអំពីការងារទេសចរណ៍អាស៊ានលើកទី៤០ (40th ATF)

លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈអំពីការងារទេសចរណ៍អាស៊ានលើកទី៤០ (40th ATF)​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​អភិបាល​រង​ខេត្ត​ លោក​ លោក​ស្រី​ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ និង​មន្ត្រី​ជំនាញ​មួយ​ចំនួនទៀត​។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​នេះ​ លោកជំទាវ​អភិបាល​ខេត្ត​ បានណែនាំ​ដល់មន្ទីរ​ អង្គភាព​ពាក់ព័ន្ធយកចិត្តទុកដាក់​ខ្ពស់ ក្នុងការអនុវត្ត​ការងារ​ឱ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយ​ការទទួលខុសត្រូវ​ ​ដើម្បី​ត្រៀម​ចូល​រួម​ក្នុង​កម្មវីធីទេសចរណ៍អាស៊ានលើកទី៤០ (40th ATF)​ ខាង​មុខនេះ​ ឲ្យបានសមស្របទៅនឹងគោលការណ៍ណែនាំនានា ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕

ថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ January 5, 2022

អត្ថបទទាក់ទង