លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានអមដំណើរដោយលោក ប៉ែន ប៊ុនឈួយ និងលោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាល រងស្រុក ចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដូសជម្រុញ (ដូសទី៣) ជូនដល់ប្រជា ពលរដ្ឋដែលមានអាយុ១៨ ឆ្នាំឡើងទូទាំងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ទីតាំងក្នុងវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) ស្ថិតនៅភូមិ២ និងវត្តនិគ្រោធារាម (ហៅវត្តចាំយាម) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២
វេលាម៉ោង៨:០០នាទីព្រឹក