រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជម្រុញ ជូនដល់កម្មករ កម្មការនី និងបុគ្គលិករោងចក្រ និងបុគ្គលិកក្រុមហ៊ុន ដែលមានអាយុ១៨ឆ្នាំឡើងទូទាំងស្រុកមណ្ឌលសីមា

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ដើម្បីចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជម្រុញ (ដូសទី៣) ជូនដល់កម្មករ កម្មការនី និងបុគ្គលិករោងចក្រនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង និងបុគ្គលិកក្រុមហ៊ុន ដែលមានអាយុ១៨ឆ្នាំឡើងទូទាំងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ទីតាំងដែលបានចុះពិនិត្យមាន បរិវេណរោងចក្រ យ៉ាស្សាគិ , ខេខេអិន១,២,៣,៤ និងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២
វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទទាក់ទង