រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានចុះពិនិត្យទីតាំងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជម្រុញ ជូនដល់កម្មករ កម្មការនី និងបុគ្គលិក និងបងប្អូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទូទាំងស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក ប្រាក់ វិចិត្រ អភិបាលស្រុក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងលោកអធិការនគរបាលស្រុក បានចុះពិនិត្យទីតាំងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជម្រុញ (ដូសទី៣) ជូនដល់កម្មករ កម្មការនី និងបុគ្គលិករោងចក្រនានានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង និងបងប្អូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នំាឡើងទូទាំងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទីតាំងដែលបានចុះពិនិត្យមាន÷ បរិវេណរោងចក្រ យ៉ា ស្សា គិ , ខេខេអិន៣-៤ , ខេខេអិន២, ខេខេអិន១, វត្តនិគ្រោធារាម (ហៅវត្តចាំយាម), និងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២
វេលាម៉ោង ១៦:០០នាទីរសៀល

អត្ថបទទាក់ទង