រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំផែនការស្តារសត្វខ្លាធំនៅកម្ពុជា

លោក ហោ ធូ នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំផែនការស្តារសត្វខ្លាធំនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅរាជធានីភ្នំពេញ។ សិក្ខាសាលាខាងលើនេះ ត្រូវបានសហការរៀបចំដោយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការដៃគូអភិវឌ្ឍន៍ ដែលមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ក្នុងគោលបំណង ដូចខាងក្រោម÷

១.បង្ហាញពីបច្ចុប្បន្នភាព និងការអភិរក្សសត្វខ្លាធំសំខាន់ៗ និងសកម្មភាពស្តារសត្វខ្លាធំនៅកម្ពុជា
២.ពិភាក្សាលម្អិតលើសកម្មភាពស្តារសត្វខ្លាធំនៅកម្ពុជា សម្រាប់ផែនការរួម នៃផែនការស្តារសត្វខ្លាធំនៅអាស៊ីអាគ្នេយ៍។

ចំពោះមុខផែនការយុទ្ធសាស្រ្តអភិរក្សសត្វខ្លាធំ គឺត្រូវផ្តោតលើការស្តារចំនួនសត្វរំពា ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការនាំចូលសត្វខ្លាធំមកវិញ៕

អត្ថបទទាក់ទង