រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរក្រុងខេមភូមិន្ទបានចូលរួមធ្វើអនាម័យសម្អាតឆ្នេរក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ (ឆ្នេរកោះស្នេហ៍)

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង៨:៣០នាទីព្រឹក លោក ម៉ុត សុខា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោក សួន លីហ្វុង ប្រធានការិយាល័យសាធារណការ សណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរសង្កាត់ស្ទឹងវែង ភូមិ និងប្រជាការពារ បានសហការជាមួយក្រុមការងារវាយតម្លៃទីក្រុងស្អាត ដឹកនាំដោយ លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍ និងក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្តកោះកុង ព្រមទាំងប្អូនៗសិស្សានុសិស្ស បានចុះធ្វើអនាម័យសម្អាតឆ្នេរក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ (ឆ្នេរកោះស្នេហ៍) ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង