រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី០៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ ក្រោមអធិបតីភាពលោក លឹម​ ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់

ថ្ងៃអង្គារ ៩ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ២:៣០នាទីរសៀល រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី០៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ ក្រោមអធិបតីភាពលោក លឹម​ ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់ ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដូចខាងក្រោម ÷
១/ ពិនិត្យសមាសភាពចូលរួមប្រជុំ ។
២/ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុប្រជុំក្រុមប្រឹក្សាប្រចាំខែវិច្ឆិកា ។
៣/ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍រដ្ឋបាលប្រចាំខែធ្នូ ។
៤/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់គកនក ប្រចាំខែធ្នូ ។
៥/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់មេភូមិទាំង៤ ។
៦/ ពិនិត្យពិភាក្សា និងអនុម័តលើចំណាត់ថ្នាក់គ្រួសារក្រីក្រ ។
កិច្ចប្រជុំធ្វើឡើងនៅសាលាសង្កាត់ដងទង់ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង