ថ្ងៃអង្គារ ៩ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ០៣:៣០នាទីរសៀល លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង និងជាអនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ និងអាជ្ញាធរ សង្កាត់ ភូមិ រួមជាមួយលោកស្រី ហួត ស៊ីណា អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ស្ទឹងវែង បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមក្រុងខេមរភូមិន្ទ ទៅចែកជូនគ្រួសារចាស់ជរាក្រីក្រ ចំនួន ០៤គ្រួសារ ដែលរស់នៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។ អំណោយរួមមានក្នុង ០១គ្រួសារទទួលបាន÷
-អង្ករ ២៥គ.ក , មី ១កេស , ត្រីខ ១យួរ , ជេលអាកុល ១ដប , ថវិកា(អនុសាខាកាកបាទក្រហមក្រុង) ៥០.០០០រៀល និងថវិកា(លោកចៅសង្កាត់ផ្ទាល់)ចំនួន ៥០.០០០រៀល។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#