ថ្ងៃអង្គារ ៩ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទីព្រឹក លោក ហួត ហេង ចៅសង្កាត់រងទី១ បានដឹកនាំក្រុមប្រឹក្សាសង្កាត់ និងមេភូមិព្រែកស្វាយ បាននាំយកអំណោយរបស់សប្បុរសជនផ្តល់មកតាមរយ:សង្កាត់ ទៅចែកជូនគ្រួសារក្រីក្រចំនួន ៥គ្រួសារ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ក្នុង ១គ្រួសារ ទទួលបាន÷
-អង្ករ ១០គ.ក , មី ២កេស , ថវិកា ៥០.០០០រៀល(ថវិការបស់លោកចៅសង្កាត់ផ្ទាល់)។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#