រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់រដ្ឋបាលឃុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ធបាលភ្ញីមាស យកទ័យទានទៅចូលរួមបុណ្យសព ឈ្មោះ ស្វាយ ប៊ុនថន ភេទប្រុស អាយុ ៧៨ ឆ្នាំរស់នៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរខេត្តកោះកុង

លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់រដ្ឋបាលឃុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ធបាលភ្ញីមាស យកទ័យទានទៅចូលរួមបុណ្យសព ឈ្មោះ ស្វាយ ប៊ុនថន ភេទប្រុស អាយុ ៧៨ ឆ្នាំរស់នៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរខេត្តកោះកុង ដែលបានទទួលមរណៈភាព ថ្ងៃទី ២៧/១២/២០២១ វេលាម៉ោង ២០:៣០នាទីយប់ ដោយរោគាពាធ(ជំងឺឬសដូងបាតរ៉ាំរ៉ៃ ) ។ ក្នុងនោះលោកមេឃុំបានពាំនាំយកទ័យទានដូចជា អង្ករ ៤០ គីឡូក្រាម ទឹកសុទ្ទ ២០យួរ ទឹកក្រូចដបធំ១ឡូរ និងថវិការ២០០០០០៛ ប្រគល់ជូនគ្រួសារសព ដើម្បីចំណាយធ្វើបុណ្យទៅតាមប្រពៃណី ក្នុងនោះក៍បានណែនាំពួកគាត់ត្រូវរក្សាគំលាត និងពាក់ម៉ាស់ បាញ់អាល់កុលឬលាងដៃនិងសាប៊ូជាប់ជាប្រចាំ។

-----------------------------------------------------------------------------ថ្ងៃអង្គារ ៩ រោច ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១
December 28, 2021

អត្ថបទទាក់ទង