ថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី០៨ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តផែនការលទ្ធកម្ម ឆ្នាំ២០២២ របស់ក្រុងខេមរភូមិន្ទ។
២-ពិនិត្យ ពិភាក្សា និងអនុម័តលើកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២ - ២០២៤) របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២២- ២០២៤) របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#