លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារៈរួមមាន៖
១.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបៀបវារ:នៃ កិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង ប្រតិទិនកម្មវិធីវិនិយោគបីឆ្នាំរំកិល (ឆ្នាំ២០២៣-២០២៥) របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៤.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តការងាររបស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែធ្នូ ឆ្នាំ២០២១
៥.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ឧបត្ថម្ភមន្រ្តី បុគ្គលិក ប្រចាំខែតុលា វិច្ឆិកា និងធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៦.បញ្ហាផ្សេងៗ ។
ដោយមានការ ចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១
វេលាម៉ោង៨:០០នាទីព្រឹក