ថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២:១៥នាទីរសៀល គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី កង សាមឌី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម:
១.ចុះឈ្មោះអ្នកចូលរួម
២.មតិបើកកិច្ចប្រជុំ និងពិនិត្យកូរ៉ុម
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២១ របស់ គ.ក.ស.ក ក្រុង
៤.សេចក្តីព្រាងផែនការ សកម្មភាព និងថវិកា ២០២២
៥.សេចក្តីព្រាងប្រតិទិន សំរាប់ឆ្នាំ ២០២២ របស់ គ.ក.ស.ក ក្រុង។
៦.សេចក្តីព្រាងតារាងត្រួតពិនិត្យ
៧.រាយការណ៍ពីស្ថានភាពស្ត្រី យុវវ័យ និងកុមារតាមវិស័យនានារបស់ គ.ក.ស.ក ក្រុង
៨.ពិភាក្សាបញ្ហាផ្សេងៗ
៩.ផែនការបន្ទាប់សម្រាប់ខែ មករា ឆ្នាំ ២០២២
១០.មតិបូករុប និងបិទអង្គប្រជុំ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#