រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកគិរីសាគរនាំយកជែលលាងដៃ នឹងម៉ាស់ជាអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនរដ្ឋបាលឃុំទាំងបី

លោក​ ចេង​ មុនីរិទ្ធ​ អភិបាលនៃគណៈអភិបាលស្រុក នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក​គិរីសាគរ បានទទួលអំណោយ​ជា​ ជែលលាងដៃ​ និងម៉ាស់​ ពីលោកជំទាវ​ មិថុនា​ ភូថង​ ប្រធានសាខាកាកបាទក្រហមខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា​ ​មកបន្ដចែកជូន​ រដ្ឋបាលឃុំកោះស្តេច​ ឃុំភ្ញីមាស​ ឃុំព្រែកខ្សាច់​ ដោយក្នុងមួយឃុំៗ​ ទទួលបានជែលលាងដៃ​ចំនួន​ ០៨​ កេស​ និងម៉ាស់ចំនួន​ ៣០០​ ម៉ាស់​ សម្រាប់បម្រេីការងារក្នុងមូលដ្ឋាន នឹងបន្ដផ្សព្វផ្សាយអោយពលរដ្ឋទប់ស្កាត់ការចម្លងជម្ងឺកូវីដ១៩ ។

===================
ថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១
December 24, 2021

អត្ថបទទាក់ទង