រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ បើកកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សា វាយតម្លៃ និងប្រគល់ ទទួលសេវាអនាម័យបរិស្ថានក្នុងក្រុងខេមរភូមិន្ទ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ និងការពិនិត្យ ពិភាក្សា លើផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២

ថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការលទ្ធកម្មក្រុង ខេមរភូមិន្ទ បានបើកកិច្ចប្រជុំស្តីពី៖
១- ការពិនិត្យ ពិភាក្សា វាយតម្លៃ និងប្រគល់ ទទួលសេវាអនាម័យបរិស្ថានក្នុងក្រុងខេមរភូមិន្ទ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១
២- ការពិនិត្យ ពិភាក្សា លើផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោក ឈឹម ចិន អភិបាលរងក្រុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង សមាសភាពអញ្ជើញចូលរួមមាន៖ តំណាងមន្ទីរសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុខេត្ត -តំណាងមន្ទីរបរិស្ថានខេត្ត - សមាជិកគណៈកម្មាធិការលទ្ធកម្ម និងប្រធានសហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ីន ឯ.ក ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង