រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីប្រគល់កំណត់ហេតុ ក្នុងការរុករកជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ធិធាតុកងទ័ពស្ម័គចិត្ត និងជំនាញការវៀតណាម ដែលពលីកាលសម័យសង្គ្រាមនៅកម្ពុជា

ប្រតិភូខេត្តកោះកុង ប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ អតីតអភិបាលរងខេត្តកោះកុង​ និងជាប្រធានគណ:កម្មាការជំនាញខេត្ត និងលោក សេក​ សំអុល​ នាយករងរដ្ឋបាលសាលាខេត្ត ឧត្តមសេនីយ៍​ កែវ​ វិចិត្រ​ មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងទទួល​ប័ណ្ណសរសើរ​ ពីប្រតិភូខេត្តគៀនយ៉ាង ប្រទេសវៀតណាម ក្នុងពិធីប្រគល់កំណត់ហេតុ ក្នុងការរុករកជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ធិធាតុកងទ័ពស្ម័គចិត្ត និងជំនាញការវៀតណាម ដែលពលីកាលសម័យសង្គ្រាមនៅកម្ពុជា ពិធីនេះធ្វើនៅព្រំដែនកម្ពុជាវៀតណាមច្រកព្រែកចាក​។

ថ្ងៃពុធ ៣ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ December 22, 2021

អត្ថបទទាក់ទង