លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក ណាន សុថា ប្រធានអង្គការសហព័ន្ធសាលារៀនពិភព (United World Schools) ក្នុងជំនួបពិភាក្សាវឌ្ឍនភាពការងារនៅខេត្តកោះកុង ដែលបានអនុវត្តតាំងពីឆ្នាំ២០១៧ ។
លោកជំទាវអភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអង្គការ UWS នៅមូលដ្ឋាននៅខេត្តកោះកុង ដែលមកដល់បច្ចុប្បន្ននេះបានសាងសង់សាលាចំនួន ១០ ទីតាំង នៅក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកកោះកុង និងស្រុកគិរីសាគរ និងបានជួយកុមារឲ្យបានចូលរៀនប្រមាណ ១,០០០ នាក់។
សូមជម្រាបផងដែរថា ចក្ខុវិស័យរបស់អង្គការ UWS គឺ កុមារទាំងអស់ ក្នុងលោកមានសិទ្ធិចូលសាលារៀនទាំងអស់គ្នា៕
ថ្ងៃពុធ ៣ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ December 22, 2021