កម្លាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាប្រធានលេខាដ្ឋានភូមិឃុំមានសុវត្ថិភាពស្រុក សហការណ៍ជាមួយកម្លាំងចម្រុះ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក លក្ខណ:បច្ចេកទេស ទៅលើរថយន្តកៃច្នៃគ្មានស្លាកលេខ និងការដឹកលើសទម្ងន់ ។
នៅចំណុចគល់ស្ពានកោះកុងត្រើយខាងលិច ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១
វេលាម៉ោង ០៨:៣០ នាទីព្រឹក