ថ្ងៃចន្ទ ១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោក ទួន ភារម្យ អភិបាលរង តំណាងឲ្យ លោកអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញមកចូលរួមសិក្ខាសាលា ទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ ស្តីពីការគ្រប់គ្រង់សំរាម សំណល់រឹងនៅទីលានទុកដាក់សំរាម ការគ្រប់គ្រងគុណភាពទឹក និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តព្រះសីហនុ ក្រោមកិច្ចសហការរៀបចំដោយក្រសួងបរិស្ថាន និងក្រុមហ៊ុនប្រមូលសំរាម Mizuda Group Co.,Ltd. សិក្ខាសាលានេះបានរៀបចំធ្វើហើយនៅខេត្តព្រះសីហនុ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#