ស្រុកកោះកុង: ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក រដ្ឋបាលឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារឃុំ ដឹកនាំដោយ លោកស្រី កង ឡាយ ប្រធាន គ.ក.ន.ក ឃុំ នៅសាលាឃុំត្រពាំងរូង។ សមាសភាពចូលរួមមានចំនួន ១២នាក់ ស្រី ១នាក់ ។
*របៀបវារៈមាន:
១.បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ូម នៃកិច្ចប្រជុំ
៣.ពិនិត្យ និងអនុម័តរបៀបវារៈ
៤.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃការប្រជុំខែមុន
៥.រាយការណ៍ និងពិនិត្យអំពីផ្នែកសេវាសុខភាព
៦.រាយការណ៍ និងពិនិត្យពិភាក្សាអំពីផ្នែកអប់រំ
៧.រាយការណ៍ និងពិនិត្យអំពីការចុះបញ្ជី អត្រានុកូលដ្ឋាននៅក្នុងឃុំនិងការងារចូលរួមផ្សេងៗ
៨.បញ្ហាប្រឈមផ្សេងៗ និងដំណោះស្រាយ
៩.បិទអង្គប្រជុំ។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង