ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩ និង៣០នាទីព្រឹក ............................................................
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារការិ.មធ្យមសិក្សាចំណេះទូទៅ និងប្រឡងចូលរួមប្រជុំពីចម្ងាយ(Zoom) ស្ដីពី ការត្រួតពិនិត្យនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋានមធ្យមសិក្សា នាយកដ្ឋានកិច្ចការប្រឡង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥រាជធានីខេត្តសរុបប្រមាណ៧៦នាក់។ ជាលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ៖១/រាល់កិច្ចការរៀបចំសម្រេចបានប្រមាណ៨០ភាគរយ គ្រោងនឹងបញ្ចប់តាមកាលកំណត់ និងរលូន២/ជំរុញក្រុមការងារបោះពុម្ពបញ្ជីបេក្ខភាពត្រួតពិនិត្យបញ្ជីបេក្ខភាព និងសលាកបត្រឯកត្តជនបន្ថែមឱ្យហ្មត់ចត់ចៀសវាងរេលឈ្មោះនាំឱ្យកើតជាបញ្ហាពេលកំណែ៣/បញ្ជីបេក្ខភាពនឹងត្រូវបិទផ្សាយជូនបេក្ខជនពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនចំនួនពីរលើក (លើកទី១ បិទផ្សាយជូន១សប្ដាហ៍មុនការប្រឡង និងលើកទី២ បិទផ្សាយ១ថ្ងៃមុនការប្រឡង)។(អត្ថបទដោយ៖ ហង់ សុវណ្ណ)