រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង និងជាសមាជិកគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប្រចាំឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូហ្ស៊ូម៖

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង និងជាសមាជិកគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាមួយគណៈកម្មការ តាមប្រព័ន្ធហ្ស៊ូម ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
យោងរបាយការណ៍របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២១នេះ គណៈកម្មការបានស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញុង បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុបចំនួន១,៩៣៨ករណី ក្នុងនោះរួមមាន៖
១-ញុះញុង រិះគន់រាជរដ្ឋាភិបាល និងប្រឌិតបំភ្លៃការពិតចំនួន១,០២៣ករណី។
២-ជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ចំនួន៨០៩ករណី។
៣-ព័ត៌មានមិនពិត និងបំពុលសង្គម ១០៦ករណី។
ក្នុងចំណោមប្រភពដែលតែងតែផ្សាយព័ត៌មានមិនពិត ញុះញុង ជេរប្រមាថថ្នាក់លើ គឺមានគណនី និងទំព័រហ្វេសប៊ុកចំនួន៣៨៣ ដែលសកម្មក្នុងការផ្សព្វផ្សាយ។
របាយការណ៍បានឱ្យដឹងថា អនុគណៈកម្មការតាមដានមាតិកាផ្សាយនិងកំណត់អត្តសញ្ញាណ និងក្រុមបន្សាបព័ត៌មានក្លឺងក្លាយបាន៖
១-ស្រាវជ្រាវ និងកំណត់មុខសញ្ញាប្រភពដែលតែងវាយប្រហារ។
២-អ្នកជំនាញពាក់ព័ន្ធបានខិតខំឆ្លើយតបឱ្យបានទាន់ពេលវេលា ហើយផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ។
បញ្ជូនទៅក្រុមអន្តរក្រសួង ដើម្បីស្រាវជ្រាវ និងចាត់វិធានការចំនួន៩៩ករណី ។





អត្ថបទទាក់ទង