រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកពិធីប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធានការិយាល័យ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ

ថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទី រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកពិធីប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធានការិយាល័យ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង លោក លោកស្រីនាយក នាយករងរដ្ឋបាលក្រុង កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានការិយាល័យនៃរដ្ឋបាលក្រុង លោកចៅសង្កាត់ ចៅសង្កាត់រង ស្មៀនសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំងបីប្រមាណ៧០រូប។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំនៃរដ្ឋបាលក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង